临沧新闻网
2024年05月01日 星期三
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 中柬双语 | 暹粒吴哥国际机场通航运营
中柬双语 | 暹粒吴哥国际机场通航运营
发布时间:2023-10-23 14:54 新闻来源: 澜湄趴  浏览量:890

 暹粒吴哥国际机场通航运营

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដាក់ឱ្យដំណើរការ

11.jpg

当地时间2023年10月16日上午9时许,首架进港客机平稳降落在停机坪,标志着柬埔寨暹粒吴哥国际机场(SAI)通航运营。

នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានចាប់ដំណើរការដោយទទួលជើងហោះហើរទី ១ ដែលចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះថ្មីនេះ។ នេះជានិមិត្តសញ្ញាដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររបស់ប្រទេសកម្ពុជាចាប់ផ្តើមដំណើរការ។

12.jpg

柬埔寨民航国务秘书处在现场组织举办了热烈的首航仪式,仪式由民航国务秘书处大臣毛哈万纳主持,柬埔寨王国政府副首相兼内阁事务部长翁赛维索、旅游部长宋速更、暹粒省省长布拉索潘及柬埔寨政府相关部门官员,中国驻柬埔寨大使馆驻暹粒领事办公室,中国民用航空局,投资方云投集团、云南建投集团、云南航产投集团,参建合作单位及柬埔寨旅游协会等各界人士近400人参加首航仪式。

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានរៀបចំពិធីដ៏អធិកអធម ក្រោមអធិបតីភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីរាជការដែលមកពីរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំកម្ពុជា រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក្រុមហ៊ុនវិនិយោគដូចជាក្រុមហ៊ុនវិនិយោគយូណាន គ្រុប ក្រុមហ៊ុនសំណង់យូណាន គ្រុប និងក្រុមហ៊ុនវិនិយោគគម្រោងអាកាសចរណ៍យូណាន គ្រុប ស្ថាប័នដែលចូលរួមការសាងសង់ និងសមាគមទេសចរណ៍កម្ពុជា សរុបជិត ៤០០ នាក់ បានចូលរួមក្នុងពិធីចាប់ដំណើរការនេះ។

13.jpg

14.jpg

15.jpg

通航当天,首个进港航班由曼谷航空执飞,从泰国素万那普国际机场飞往暹粒。吴哥国际机场为首架进港客机举行了“过水门”仪式,翁赛维索、毛哈万纳、宋速更、布拉索潘、殷时军等嘉宾代表前往停机坪迎接旅客及机组成员,并为他们送上鲜花和祝福。当舱门缓缓打开,在充满高棉风情的仙女舞烘托下,旅客们热情洋溢地走下舷梯,争相在吴哥国际机场打卡留念,欢声笑语掀起一个个小高潮。

នៅថ្ងៃដដែលនោះ ជើងហោះហើរទី ១ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ បាងកក ដែលហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ មកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានរៀបចំពីធីបាញ់ទឹក ដើម្បីទទួលស្វាគមន៍ជើងហោះហើរទី ១ នេះ។ ឯកឧត្តម វង្សី វិស្សុត ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ឯកឧត្តម សុខ សូកេន ឯកឧត្តម ប្រាក់ សោភ័ណ លោក យីន ស៊ឺជួន និងភ្ញៀវកិត្តិយសដែលមកពីស្ថាប័ននានា បានទៅទទួលស្វាគមន៍អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះដោយផ្ទាល់ ព្រមទាំងជូនផ្កាស្រស់ដើម្បីសម្តែងនូវសេចក្តីជូនពរដ៏ល្អបវរ។ នៅពេលបើកទ្វារយន្តហោះ អ្នកដំណើរបានដើរចុះពីលើយន្តហោះដោយមានភាពសប្បាយរីករាយ និងបានឃើញសិល្បករខ្មែររាំរបាំអប្សរាដែលប្រកបដោយភាពទាក់ទាញនៃសិល្បៈប្រពៃណីខ្មែរ។ ពួកគេថតរូបជាអនុស្សាវរីយ៍នៅព្រលានយន្តហោះទំនើបនេះ និងបានបញ្ចេញស្នាមញញឹមគ្រប់ៗគ្នា។

16.jpg

17.jpg

吴哥国际机场位于柬埔寨暹粒省索尼贡县达亚乡,距离举世闻名的世界文化遗产吴哥窟古迹40公里,是柬埔寨政府重点打造的大型国际机场。机场等级为4E级,设计年旅客吞吐量为700万人次,航站楼建筑面积8.18万平方米,跑道长度3600米,可满足主流大型宽体客机起降。

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរៀបនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ហើយជាអាកាសយានដ្ឋានអន្តរជាតិខ្នាតធំដែលជាគម្រោងអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ អាកាសយានដ្ឋាននេះជាអាកាសយានដ្ឋានខ្នាត ៤E ដែលអាចទទួលបានអ្នកដំណើរ ៧ លាននាក់ក្នុងមួយឆ្នាំ។ អគារអ្នកដំណើរមានទំហំសាងសង់ ៨,១៨ ម៉ឺនម៉ែត្រការ៉េ និងផ្លូវហោះហើរប្រវែង ៣៦០០ ម៉ែត្រ ហើយយន្តហោះខ្នាតធំអាចហោះឡើង និងចុះចតនៅព្រលានយន្តហោះនេះបាន។

18.jpg

暹粒吴哥国际机场是第一座由中国企业在海外以“BOT模式”实施的国际机场,由云投集团牵头控股投资,云南建设集团组织建设,云南航产投集团全面负责机场运营管理。吴哥国际机场贯彻“一体化设计”的理念,对机场和开发区的交通和景观系统进行整体规划,保证机场和周边区域相互协调、有序衔接。航站楼设计沿袭柬埔寨当地传统建筑坡屋顶形式,在建筑核心位置升起的玻璃尖塔如同宫殿庙宇和吴哥古刹的顶部造型,形成航站楼的制高点和标志形象。机场采用钢结构预制和模数化建造的理念,大幅缩短施工工期,实现建筑设计与结构设计的良好结合。机场航站楼空间有序、动线通畅、流程清晰,能够为来自世界各地的旅客提供便捷、高效、舒适的航空出行服务。

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាអាកាសយានដ្ឋានអន្តរជាតិទី ១ ដែលក្រុមហ៊ុនចិនវិនិយោគ និងសាងសង់តាមរបៀប "BOT" នៅក្រៅប្រទេស ដែលបណ្តាក់ទុនវិនិយោគដោយក្រុមហ៊ុនវិនិយោគខេត្តយូណាន គ្រុប និងសាងសង់ដោយក្រុមហ៊ុនវិនិយោគសំណង់យូណាន គ្រុប ហើយប្រតិបត្តិការ និងគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគគម្រោងអាកាសចរណ៍យូណាន គ្រុប។ អាកាសយានដ្ឋានសៀមរាបអង្គរត្រូវបានសាងសង់តាមទស្សនទាន“សមាហរណកម្ម”ក្នុងការឌីហ្សាញ ដែលបានធ្វើការគូរប្លង់ជាទូទៅចំពោះប្រព័ន្ធគមនាគមន៍ និងទស្សនីយភាពនៅបរិវេណជុំវិញអាកាសយានដ្ឋាន ដើម្បីធានាឱ្យព្រលានយន្តហោះស៊ីសង្វាក់គ្នាទៅនឹងតំបន់ជុំវិញ។ អគារអ្នកដំណើរត្រូវបានសាងសង់តាមរចនាបថសំណង់បែបប្រពៃណីខ្មែរ ដែលមានសំណង់រាងដូចប្រាង្គប្រាសាទខ្ពស់នៅតំបន់អង្គរ សម្រាប់ជានិមិត្តសញ្ញានៃអគារអ្នកដំណើរនេះ។ អគារអ្នកដំណើរនេះត្រូវបានសង់ឡើងតាមគ្រោងដែកថែប និងមធ្យោបាយបែបឌីជីថល ដែលបានកាត់បន្ថយនូវរយៈពេលនៃការសាងសង់ និងសម្រេចនូវការសាងសង់តាមគំនិតនិងផែនការឌីហ្សាញ។ អគារអ្នកដំណើរមានរូបរាងស្រស់ស្អាត និងមុខងារគ្រប់គ្រាន់ដែលអាចផ្តល់សេវាកម្មដែលប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់អ្នកដំណើរមកពីគ្រប់ទិសទីលើពិភពលោក។


19.jpg

吴哥国际机场能够避免飞机起降噪音对古迹稳定性的破坏,有利于更好地保护吴哥窟历史遗迹;能够提高当地民航交通基础设施水平,进一步释放航空运力需求,为全球各地的旅客领略吴哥古迹的魅力提供便利,更好地促进柬埔寨经济发展。

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាចជៀសវាងនូវការប៉ះពាល់ពីការហោះឡើង និងចុះចតរបស់យន្តហោះចំពោះប្រាសាទបុរាណក្នុងតំបន់អង្គរ ដែលនឹងអាចរួមចំណែកក្នុងការអភិរក្សតំបន់អង្គរដែលជាបេតិកភណ្ឌដ៏សំខាន់របស់ពិភពលោក ព្រមទាំងនឹងអាចលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលក្នុងប្រទេសកម្ពុជា និងបំពេញតម្រូវការនៃការដឹកជញ្ជូនតាមផ្លូវអាកាស ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការទស្សនាប្រាសាទអង្គរវត្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

20.jpg

未来,吴哥国际机场将致力于提高服务质量、优化航线网络,积极拓展与全球各大城市的航线连接,更好地服务柬埔寨经济社会发展和文化交流。

នាពេលខាងមុខ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបន្តផ្តល់សេវាកម្មកាន់តែពេញលក្ខណៈ កែសម្រួលបណ្តាញផ្លូវអាកាសចរណ៍ និងជំរុញការតភ្ជាប់ក្រុងសៀមរាបទៅនឹងទីក្រុងធំៗលើពិភពលោកតាមផ្លូវអាកាស ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក៕

(编辑:廖云芝)


相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
镇康县创建为第四批“四好农村...
 
全面开启知识产权强国建设新征...
 
保护知识产权 就是保护创新...
 
甜美耿马 蓝花楹盛开正当时...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭