临沧新闻网
2024年05月01日 星期三
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中柬双语】谢莫尼勒说 | 暹粒吴哥国际机场助力柬埔寨经济腾飞
【中柬双语】谢莫尼勒说 | 暹粒吴哥国际机场助力柬埔寨经济腾飞
发布时间:2023-10-25 15:13 新闻来源: 澜湄趴  浏览量:878

01.jpg

作者系柬中关系发展学会会长、博士  谢莫尼勒

ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគមភាគខាងកើតនៃខេត្តសៀមរាប ប្រទេសកម្ពុជា ដែលមានទំហំ ៧០០ ហិកតា និងអាចទទួលអ្នកដំណើរបាន ៧ លាននាក់ក្នុងមួយឆ្នាំ។ បន្ទាប់ពីការហោះហើរសាកល្បងដោយជោគជ័យ អាកាសយានដ្ឋាននេះបានត្រៀមខ្លួនជាស្រេចសម្រាប់ការដំណើរការលើកដំបូងចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។

暹粒吴哥国际机场项目位于柬埔寨暹粒省东部索尼共县,机场占地700公顷,设计年旅客吞吐量为700万人次。成功试飞后,机场于10月16日进行首航。

02.jpg

អាកាសយានដ្ឋាននេះនឹងក្លាយជាកម្លាំងស្រូបទាញដ៏មហិមា សម្រាប់ជំរុញល្បឿនសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយផ្តោតលើវិស័យទេសចរណ៍ តាមព័ត៌មានផ្សព្វផ្សាយពីសារព័ត៌មាន Fresh News នៃប្រទេសកម្ពុជា ជាក់ស្តែងក្នុងរយៈពេល ៦ ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជាង ២,៤៨ លាននាក់ កើនឡើង ២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤ ៧២៥ កើនឡើង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាទីតាំងដ៏មានសក្តានុពល សម្រាប់ជំរុញទាំងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងការអភិរក្សប្រាសាទបុរាណស្របតាមគោលការណ៍របស់អង្គការយូណេស្កូ (UNESCO) ផងដែរ។

这座国际机场将通过大力推动旅游业的发展,为柬埔寨创造巨大的“吸金力”。据柬埔寨新鲜新闻网(Fresh News)报道,2023年前6个月,乘坐飞机赴柬埔寨旅游的游客数量超过248万人次,同比增长270%,往返国际航班数量为24725班次,同比增长148%。在此基础上,我们相信,暹粒吴哥国际机场将释放巨大潜力,促进柬埔寨国家经济整体发展,并在联合国教科文组织的总体指导原则下,进一步推动柬埔寨当地文物古迹的保护工作。

03.png

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់បង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមិនត្រឹមសម្រាប់វិស័យធុរកិច្ច វិនិយោគ និងទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងចូលរួមនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដោយអាចផ្តល់ជាទីតាំងសម្រាប់ការហ្វឹកហាត់លើជំនាញបើកយន្តហោះ។

暹粒吴哥国际机场不仅将成为柬埔寨极富潜力的新的“经济增长极”,加速柬埔寨在商务、投资和旅游等领域的国际合作,而且该新机场的落成,对于柬埔寨提升航空领域专业人才储备和技能水平有重大意义,可以作为柬埔寨国内航空领域人才培养的重要基地。

អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរដែលជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏រស់រវើកនេះនឹងជួយពន្លឿនចក្ខុវិស័យ និងទស្សនទានរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជាទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Being 787-900 ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ដោយសារទីតាំងស្ថិតនៅជិតតំបន់បេតិកភណ្ឌអន្តរជាតិអង្គរ។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះនឹងចូលរួមចំណែកផងដែរដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

暹粒吴哥国际机场是柬埔寨社会基础设施建设的重大成果和生动写照,为促进柬埔寨国际和国内航空客货运输服务领域的发展提供了新的思路和途径。新机场的落成,实现了空客350(Airbus 350)、空客330(Airbus 330)和波音787-900(Boeing 787-900)等大中型飞机得以在柬埔寨暹粒起降,而这是原暹粒机场由于距离吴哥古迹过近而无法实现的。与此同时,柬埔寨暹粒吴哥国际机场将助力柬埔寨经济长期、可持续发展,特别是帮助柬埔寨在世界和东盟区域经济一体化的大背景下,进一步提升自身竞争力。

04.png

អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរបានដាក់ដំណើរការលើកដំបូងស្របពេលដែលវេទិកាកំពូល "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ត្រូវបានរៀបចំប្រព្រឹត្តទៅ ដែលនេះជាសក្ខីភាពដែលមិនអាចប្រកែកបានពីមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសយើងទាំងពីរក្រោមការបន្ស៊ីគ្នានៃគោលនយោបាយបញ្ចកោណ និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរកម្ពុជានិងចិនកំពុងជំរុញល្បឿននៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី។

暹粒吴哥国际机场通航,恰逢第三届“一带一路”国际合作高峰论坛召开,这充分体现了柬中两国牢不可破的铁杆友谊和坚实合作关系,也是柬埔寨王国政府“五角战略”和“一带一路”倡议加速对接的重大成果。在此基础上,柬中两国正在全力推进新时代命运共同体建设。

ជារួម អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរបានចូលរួមចំណែកមិនត្រឹមក្នុងក្របខណ្ឌទ្វេភាគីនៃកិច្ចសហប្រតិបត្តិការ ៦៥ ឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន និងខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈគ្រប់វិស័យពាក់ព័ន្ធរួមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈកំណើនការងារ ហើយអាកាសយានដ្ឋាននេះនឹងគាំទ្រដល់បេសកកម្មអភិរក្សបេតិកភណ្ឌមនុស្សជាតិ និងជំរុញបៃតងភាពស្របតាមការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិទៀតផង៕

总的来说,在柬中建交65周年和“一带一路”倡议提出十周年之际,柬埔寨暹粒吴哥国际机场不仅能够进一步巩固柬中双边合作关系,而且对于促进柬埔寨各相关领域发展有突出意义,同时能够为柬埔寨民众创造更多就业机会,提高人民生活水平,助力柬埔寨推进人类遗产和文物古迹保护工作,实现绿色发展,为联合国2030年可持续发展目标的实现贡献自己的一份力量。

(编辑:廖云芝)

相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
镇康县创建为第四批“四好农村...
 
全面开启知识产权强国建设新征...
 
保护知识产权 就是保护创新...
 
甜美耿马 蓝花楹盛开正当时...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭