临沧新闻网
2024年05月01日 星期三
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中柬双语】澜湄OUTLOOK | 开放进博有一种春天的味道
【中柬双语】澜湄OUTLOOK | 开放进博有一种春天的味道
发布时间:2023-11-13 15:28 新闻来源: 澜湄趴  浏览量:735

OUTLOOK នៃឡានឆាង-មេគង្គ 

ពិព័រណ៍ CIIE ដ៏បើកចំហមានរសជាតិនិទាឃរដូវ

01.jpg

11月,金桂飘香之时,以“新时代,共享未来”为主题的第六届中国国际进口博览会(简称进博会)如约而至。作为中国的好邻居、好伙伴、好兄弟,今年,柬埔寨这位进博会的“老朋友”如期赴约。

ពិព័រណ៍នាំចូលចិនអន្តរជាតិ (ហៅថា CIIE) លើកទី៦ ដែលក្រោមប្រធានបទ "យុគសម័យថ្មី ចែករំលែកអនាគត" ត្រូវបានរៀបចំនៅក្រុងសៀងហៃ នាខែវិច្ឆិកា។ ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អ និងដៃគូល្អនៃប្រទេសចិននោះ ក៏បានចូលរួមក្នុងពិព័រណ៍ CIIE ដូចឆ្នាំមុនៗផងដែរ។

在进博会现场,柬埔寨展台展出香米、胡椒、腰果、棕糖等农产品,现场还通过图片和视频,展示柬埔寨的投资环境、经贸和文化旅游等情况,吸引着一批批人驻足。进博会让来自世界各地的朋友品鉴了柬埔寨纯天然的优质农产品,向世界展示美丽而独具特色的柬埔寨风景和文化。

នៅក្នុងពន្លាជាតិកម្ពុជាមានដាក់តាំងបង្ហាញកសិផលដែលមានសក្តានុពលដូចជាអង្ករ ម្រេច គ្រាប់ស្វាយចន្ទីរ ស្ករត្នោតជាដើម ព្រមទាំងដាក់តាំងបង្ហាញរូបភាព និងវីដេអូ ដើម្បីផ្សព្វផ្សាយពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិរបស់កម្ពុជា ដែលបានទាក់ទាញទស្សននិកជនជាច្រើនឈរទស្សនា។ ពិព័រណ៍ CIIE ញុំាងឱ្យមិត្តភក្តិមកពីជុំវិញពិភពលោកបានភ្លក់រស់ជាតិធម្មជាតិនៃកសិផលគុណភាពខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញនូវទេសភាព និងវប្បធម៌កម្ពុជាដ៏ស្រស់ស្អាត និងពិសេសទៅកាន់ពិភពលោក។

02.jpg

“进博会是世界上第一个以进口为主题的国家级展会,世界各国产品通过这个展会进入中国市场,这是一个不可多得的‘黄金机会’。”柬埔寨国际商会会长助理江利哥说。

លោក កាំង យូរីកូ ជំនួយការប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានបញ្ជាក់ថា “ពិព័រណ៍ CIIE ជាពិព័រណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើពាក្យ «នាំចូល» សម្រាប់ធ្វើជាប្រធានបទ ហើយនេះក៏ជាឪកាសមាសដែលកម្ររកបានសម្រាប់ប្រទេសនានាក្នុងការបើកទីផ្សារខ្លួននៅប្រទេសចិន”។

03.jpg

04.jpg

从第一届进博会开始,江利哥就一直关注着各届进博会取得的各项成果。他认为,进博会让中国与世界进行国际货物贸易、国际服务贸易、投资促进、文化交流,这个平台让各国得以分享创新成果,建立共赢合作机制,推动具有包容性的经济全球化。

ចាប់តាំងពីពិព័រណ៍ CIIE លើកទី ១ មក លោក កាំង យូរីកូ បាន និងកំពុងយកចិត្តទុកដាក់លើលទ្ធផលផ្សេងៗដែលសម្រេចបានដោយពិព័រណ៍ CIIE គ្រប់លើក។ លោកបានយល់ឃើញថា ពិព័រណ៍ CIIE ជាវេទិកាធ្វើពាណិជ្ជកម្មលើទិញទំនិញនិងសេវាកម្មលក្ខណៈអន្តរជាតិ ការជំរុញការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងពិភពលោក  ហើយវេទិកានេះចែករំលែកការច្នៃប្រឌិត និងរបកគំហើញថ្មីទៅកាន់ពិភពលោក ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយបរិយាបន្ន។

05.jpg

06.jpg

“现在中国和世界都清楚地认识到,推动全球经济贸易复苏的关键因素,是建设软硬基础设施、坚持多边主义、维护好国际秩序和全球安全。”江利哥认为,本届进博会带来的新机遇难能可贵,中国开放政策的实施对当前包括柬埔寨在内的世界经济,产生了非常重要的积极影响。

លោកយល់ឃើញថា ប្រទេសចិន និងពិភពលោកយល់ច្បាស់អំពីធាតុចូលសំខាន់ក្នុងការជំរុញការស្តារសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក នោះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការប្រកាន់យកគោលការណ៍ពហុភាគីនិយម និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពក្នុងពិភពលោក។ កាលានុវត្តភាពថ្មី ដែលនាំមកដោយពិព័រណ៍ CIIE នេះគឺមានតម្លៃខ្លាំងណាស់ ការអនុវត្តគោលនយោបាយបើកចំហរបស់ប្រទេសចិនបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន រួមទាំងកម្ពុជាផងដែរ។

07.jpg

本届进博会亮点和创新举措频出,特别在企业展参展规模质量方面,128个国家和地区的3486家企业参展,其中,世界500强和行业龙头企业达289家,数量为历届之最。“进博会吸引了全球对中国当前新机遇的关注,推动中国高水平对外开放,彰显中国面向世界各国推动构建开放型世界经济的决心。从这个意义上讲,进博会产生的不仅是经济利益,更重要的是搭建了一个汇聚各国共同参与各领域合作探讨、维护全球供应链稳定和安全、建立促进世界贸易机制的全球性平台。”江利哥说。

ពិព័រណ៍ CIIE លើកនេះ មានចំណុចពិសេស និងវិធានការនវានុវត្តន៍ជាច្រើន។ បើនិយាយអំពីទំហំ និងគុណភាពនៃការតាំងពិព័រណ៍សហគ្រាស ក្រុមហ៊ុនចំនួន ៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន ១២៨ បានចូលរួមក្នុងការតាំងពិព័រណ៍នេះ រួមទាំងក្រុមហ៊ុនចំនួន ២៨៩ មកពីក្រុមហ៊ុនឈានមុខ និងក្រុមហ៊ុនកំពូលទាំង ៥០០ នៅលើពិភពលោក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងពិព័រណ៍ CIIE ។ លោក កាំង យូរីកូ បានបង្ហាញថា “ពិព័រណ៍ CIIE បានទាញចំណាប់អារម្មណ៍ពិភពលោកឱ្យមកកាន់ប្រទេសចិនចំពោះកាលានុវត្តភាពថ្មីនាពេលបច្ចុប្បន្ន ហើយក៏បានបង្ហាញអំពីការជំរុញការបើកចំហកម្រិតខ្ពស់របស់ប្រទេសចិន និងការប្ដេជ្ញាចិត្តក្នុងការជំរុញឱ្យមានការកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកទូលាយសម្រាប់ប្រទេសនានាជុំវិញពិភពលោក។ ក្នុងន័យនេះផងដែរ ពិព័រណ៍នាំចូលអន្តរជាតិចិនមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសកលលោកមួយប្រមូលផ្តុំប្រទេសដែលចូលរួមក្នុងការពិគ្រោះពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបង្កើតជាយន្តការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មពិភពលោក”។

08.jpg

“中国开放的春风吹到了柬埔寨,与铁杆朋友共享这个拥有14亿人口,潜力无限、动力永不枯竭的大市场。”随着中柬自由贸易协定和区域全面伙伴关系协定(RCEP)的正式生效,越来越多柬埔寨优质产品出口到中国,持续深耕中国市场。“在由洪玛奈首相领导的柬埔寨王国政府的努力推动以及中国政府的支持下,柬埔寨产品相继完成输华程序,目前出口到中国的产品包括大米、木薯、腰果、香蕉、芒果、龙眼、巴沙鱼、胡椒等农产品以及10余种水产品。我相信,随着中国开放水平的不断提升,未来会有更多柬埔寨产品出口到中国,开放的红利必将惠及两国以及世界人民。”江利哥说。

“ខ្យល់និទាឃរដូវនៃការបើកចំហរបស់ចិនបានមកដល់កម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាទទួលបានទីផ្សារដ៏ធំមហិមា ដែលមានសក្តានុពលគ្មានដែនកំណត់ និងចលករមិនចេះរីងស្ងួតពីមិត្តចិន ដែលមានប្រជាជនប្រមាណ ១៤០០ លាននាក់”។ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមានជាផ្លូវការ កម្ពុជាបាននាំចេញផលិតផលគុណភាពខ្ពស់ទៅកាន់ប្រទេសចិនកាន់តែច្រើន និងបន្តពង្រីកទីផ្សារចិន។ លោក កាំង យូរីកូ និយាយថា “ដោយសារមានការគាំទ្រ និងជំរុញយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងការគាំទ្រពីរដ្ឋាភិបាលចិន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន ការនាំចេញផលិតផលកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិនដែលរួមមាន៖អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀន ត្រីប្រា ម្រេច ជាដើម រួមទាំងផលិតផលជលផលធម្មជាតិចំនួនជាង ១០ ប្រភេទថែមទៀត ខ្ញុំជឿថា នៅពេលដែលកម្រិតនៃការបើកចំហរបស់ប្រទេសចិនបន្តប្រសើរឡើង ផលិតផលកម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។ ភាគលាភនៃការបើកចំហប្រាកដជានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក”៕

(编辑:廖云芝)


相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
镇康县创建为第四批“四好农村...
 
全面开启知识产权强国建设新征...
 
保护知识产权 就是保护创新...
 
甜美耿马 蓝花楹盛开正当时...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭